ស្វែងយល់ពីកម្មវិធី
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) សេវាព្រៃឈើកូរ៉េ (KFS) និង Bridge for Billions បានចូលរួមសហការគ្នាដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលអាជីវកម្មដោយឥតគិតថ្លៃរយៈពេល៤ខែ ដើម្បីគាំទ្រទៅដល់គម្រោងអាជីវកម្មចំនួន 30 នៅទូទាំងប្រទេសកម្ពុជា។
គោលដៅនៃកម្មវិធីនេះគឺដើម្បីជួយទៅដល់គម្រោងអាជីវកម្មក្នុងស្រុកដើម្បីធ្វើការភ្ជាប់ទំនាក់ទំនង បង្កើតជារចនាសម្ព័ន្ធ និងពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីអាចរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងការការពារព្រៃឈើ។
ចង់ស្វែងយល់បន្ថែមពីគម្រោងមួយនេះ?
ចូលរួមកម្មវិធីចែករំលែកព័ត៌មានបន្ថែមរបស់ពួកយើង ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ស្វែងយល់ពីរបៀបដាក់ពាក្យ និងសំណួរចម្លើយ។