តើអ្នកមានអាជីវកម្មដែលថែរក្សាបរិស្ថាន និងព្រៃឈើរបស់យើងទេ? ចូរ​ធ្វើ​ឱ្យ​រីក​ចម្រើន​ទាំង​អស់​គ្នា!

យើងកំពុងផ្តល់ជូននូវការបណ្តុះបណ្តាលអាជីវកម្មដោយឥតគិតថ្លៃតាមអ៊ីនធឺណិត ជាមួយនឹងការណែនាំផ្ទាល់ខ្លួនពីអ្នកណែនាំ និងឱកាសដើម្បីជួបមនុស្សដែលចែករំលែកចំណង់ចំណូលចិត្តរបស់អ្នកចំពោះបរិស្ថាន។

ម្មវិធីអាជីវកម្ម SAFE Initiative គឺជាកម្មវិធីមួយដែលឧបត្ថម្ភដោយសេវាព្រៃឈើកូរ៉េ (KFS) និងអនុវត្តដោយកម្មវិធីបរិស្ថានរបស់ អង្គការសហប្រជាជាតិ (UNEP) Bridge for Billions និង Impact Hub Phnom Penh។

ស្វែងយល់ពីកម្មវិធី

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) សេវាព្រៃឈើកូរ៉េ (KFS) និង Bridge for Billions បានចូលរួមសហការគ្នាដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលអាជីវកម្មដោយឥតគិតថ្លៃរយៈពេល៤ខែ ដើម្បីគាំទ្រទៅដល់គម្រោងអាជីវកម្មចំនួន 30 នៅទូទាំងប្រទេសកម្ពុជា។

គោលដៅនៃកម្មវិធីនេះគឺដើម្បីជួយទៅដល់គម្រោងអាជីវកម្មក្នុងស្រុកដើម្បីធ្វើការភ្ជាប់ទំនាក់ទំនង បង្កើតជារចនាសម្ព័ន្ធ និងពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីអាចរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងការការពារព្រៃឈើ។

 

ចង់ស្វែងយល់បន្ថែមពីគម្រោងមួយនេះ?

ចូលរួមកម្មវិធីចែករំលែកព័ត៌មានបន្ថែមរបស់ពួកយើង ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ស្វែងយល់ពីរបៀបដាក់ពាក្យ និងសំណួរចម្លើយ។

បន្ទាប់ពីបានចូលរួមកម្មវិធីអ្នកនឹង..

ទទួលបានការរៀនសូត្រអំពីការធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពខុសប្លែកពីគេ និងទាក់ទាញអតិថិជនកាន់តែច្រើន។
ស្វែងយល់ពីរបៀបកំណត់តម្លៃឱ្យបានត្រឹមត្រូវ និងការបង្កើនការលក់ និងប្រាក់ចំណេញរបស់អ្នក។
ស្វែងយល់ពីររបៀបក្នុងការធ្វើទំនាក់ទំនង និងផ្សព្វផ្សាយអាជីវកម្មរបស់អ្នក។
ស្វែងយល់ពីររបៀបក្នុងការរៀបចំហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកដែលអាចជួយទៅដល់ការធ្វើការសម្រេចចិត្ត។
ចេះរៀបចំអាជីវកម្មរបស់អ្នកក្នុងការជួយទៅដល់ពិភពលោក អោយមានភាពទាក់ទាញទៅកាន់អ្នកវិនិយោគ និងអតិថិជនកាន់តែច្រើន។
ចេះបង្កើតផែនការច្បាស់លាស់ដើម្បីពង្រីកអាជីវកម្មរបស់អ្នក និងទាក់ទាញអតិថិជនថ្មីឱ្យទទួលបានជោគជ័យយូរអង្វែង។

តើអ្នកចង់ស្វែងយល់បន្ថែមអំពីកម្មវិធីមួយនេះ?

ចុះឈ្មោះនៅទីនេះ ដើម្បីចូលរួមក្នុងកម្មវិធីចែករំលែកព័ត៌មានតាមរយៈ

តើ​ខ្ញុំ​នឹង​រៀន/ទទួល​អ្វី​ក្នុង​អំឡុង​ពេល​កម្មវិធី​នេះ?

ការជំរុញតភ្ជាប់បណ្តាញ

ផ្សារភ្ជាប់បណ្តាញជាមួយសហគ្រាស និងអ្នកណែនាំផ្សេងៗនៅក្នុងវិស័យ។ បង្កើតទំនាក់ទំនងជាមួយអ្នកជំនាញឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ ជាពិសេសពីប្រទេសវៀតណាម កម្ពុជា និងឡាវ។ បង្កើតឱកាសថ្មីៗ និងរីកចម្រើនជាមួយគ្នា។

ការបង្ហាត់បង្រៀនលក្ខណបែបផ្ទាល់ខ្លួន

ទទួលបានការបង្ហាត់បង្រៀនផ្ទាល់ខ្លួន ដើម្បីជួយក្នុងការសម្រេចចិត្តលើអាជីវកម្មឱ្យកាន់តែប្រសើរឡើង ជួយក្នុងការបំផុសគំនិតថ្មីៗ និងជួយពិនិត្យមើលវឌ្ឍនភាពរបស់អ្នកផ្ទាល់។

ការធ្វើបទបង្ហាញឱ្យល្អឥតខ្ចោះ

ចូលរួមក្នុងវគ្គបណ្តុះបណ្តាលការធ្វើបទបង្ថាញ និងការធ្វើបង្ហាញអាជីវកម្មរបស់អ្នកដោយផ្ទាល់នៅក្នុងកម្មវិធីបិទវគ្គចុងក្រោយរបស់យើង។

ផ្តល់ភាពជាម្ចាស់ការអាជីវកម្មរបស់អ្នក

ទទួលបានការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការកំណើនអាជីវកម្មរបស់អ្នក និងកែលម្អយុទ្ធសាស្ត្រកំណត់តម្លៃរបស់អ្នក។ យើងនឹងរៀបចំវគ្គបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍអាជីវកម្មរបស់អ្នក ស្វែងរកនិន្នាការ និងបង្កើនកំណើនប្រតិបត្តិការរបស់អ្នក។

តើអ្នកធ្វើការនៅក្នុងវិស័យទាំងអស់នេះដែលឬទេ?

អាជីវកម្មណាដែលផ្តោតសំខាន់ទៅដល់ការការពារព្រៃឈើគឺត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួម!

ខ្សែសង្វាក់នៃការប្រមូលផលឈើប្រកបដោយនិរន្តរភាព

(ឧទាហរណ៍៖ ឈើទា ឈើកៅស៊ូ)

អនុផលដែលមិនមែនជាព្រៃឈើ៖ ប្រេងធម្មជាតិ និងជ័រ ផលិតផលឱសថ អាហារ និងភេសជ្ជៈ

(ឧទាហរណ៍៖ ទឹកឃ្មុំ និងផ្សិត) ផលិតផលឫស្សី ឬផ្តៅ។

ផលិតកម្មថាមពលប្រកបដោយនិរន្តរភាព៖

ជីវថាមពល ជីវម៉ាស កំទេចឈើ។

សេវាកម្ម៖

ការគ្រប់គ្រងទឹក ទីផ្សារកាបូន អីកូទេសចរណ៍

ការការពារព្រៃឈើ
កម្មវិធីបច្ចេកវិទ្យា

តើដាក់ពាក្យចូលរួមដូចម្តេចដែរ?

1

បង្ហាញចំណាប់អារម្មណ៍មកលើកម្មវិធី 🖊️

ចាប់ផ្តើមដោយចុចប៊ូតុង “ចុះឈ្មោះដើម្បីចូលរួម”។ បំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងគម្រោងរបស់អ្នក។

2

បង្កើតប្រវត្តិរូប និងបំពេញពាក្យសុំចូលរួមទៅក្នុងវេទិការបស់ពួកយើង។ 📝

បំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីរៀបចំគណនីរបស់អ្នកនៅលើវេទិការបស់ពួកយើង។ ត្រូវចងចាំអ៊ីមែល និងពាក្យសម្ងាត់របស់អ្នកសម្រាប់ការត្រលប់ចូលទៅកាន់វេទិការនាពេលអនាគត។ បំពេញពាក្យរបស់អ្នកទៅលើផ្នែកទាំង៥នៃកម្មវិធីតាមពេលវេលាដែរគួរសមរបស់អ្នក។

3

ដាក់ស្នើ & រង់ចាំសម្រាប់ការឆ្លើយតបរបស់យើង 🚀

បន្ទាប់ពីធ្វើការដាក់ស្នើរួច សូមរង់ចាំការឆ្លើយតបពីក្រុមការងាររបស់ពួកយើងអំពីស្ថានភាពកពាក្យស្នើសុំបស់អ្នក។
ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយក្នុងការបំពេញពាក្យសុំរបស់អ្នក ក្រុមការងាររបស់ពួកយើង និងអ្នកគ្រប់គ្រងកម្មវិធីត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នក។

សក្ខីកម្មរបស់សហគ្រិនដែលធ្លាប់ចូលរួមពីមុន

ដាក់ស្នើរពេាក្យចូលរួមរបស់អ្នកអោយបានមុន

ថ្ងៃ
ម៉ោង
នាទី

ថ្ងៃផុតកំណត់៖ ថ្ងៃទី13 ខែមិនា ឆ្នាំ2024

Timeline

02
02

សេចក្តីជូនដំណឹងអំពីបេក្ខជនដែលត្រូវបានជ្រើសរើស៖

សប្តាហ៍ទីបួននៃខែមីនា (គិតចាប់ពីថ្ងៃទី25)

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងជាផ្លូវការ

03
03

សហគ្រិន និងអ្នកណែនាំ៖

សប្តាហ៍ទីបួននៃខែមីនា (គិតចាប់ពីថ្ងៃទី25)

យើងនឹងផ្តល់វគ្គសន្ទនាគ្នារួមមួយដើម្បីពន្យល់លម្អិតអំពីដំណាក់កាលនៃកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗ ហើយស្គាល់គ្នាទៅវិញទៅមក

04
04

ការផ្គូផ្គងអ្នកណែនាំ និងសហគ្រិន៖

ដើមខែមេសា

អ្នកចូលរួមនឹងជ្រើសរើសពីអ្នកណែនាំដែលមានសក្តានុពលដែលពួកគេចង់ធ្វើការជាមួយ ហើយកំណត់ពេលសម្ភាសន៍ទៅវិញទៅមក ដើម្បីផ្គូផ្គងជាមួយអ្នកណែនាំសម្រាប់កម្មវិធី!

05
05

រយៈពេលគម្រោង៖

ចាប់ពីខែមេសាដល់ខែកក្កដា

ដល់ពេលធ្វើការលើគំរូអាជីវកម្មជាមួយអ្នកណែនាំរបស់អ្នក ហើយចូលរួមក្នុងវគ្គតភ្ជាប់បណ្តាញជាមួយអ្នកជំនាញក្នុងវិស័យ!

តើអ្នកមានសំណួរ ត្រូវការជំនួយ ឬចង់ស្វែងយល់ព័ត៌មានបន្ថែម?

គ្មានបញ្ហាទេ យើងនៅទីនេះដើម្បីជួយអ្នក។

Martin Jacobo

ប្រធានគម្រោងប្រចាំ Bridge for Billions

Chambora Sek

ប្រធានគម្រោងប្រចាំ Impact Hub Phnom Penh