យើងកំពុងស្វែងរកអ្នកណែនាំស្ម័គ្រចិត្ត ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតជាផលប៉ះពាល់វិជ្ជមាន!

ចំណេះដឹង និងពេលវេលារបស់អ្នកអាចជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈពេលដែលកំពុងធ្វើការជាមួយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ សេវាព្រៃឈើកូរ៉េ Impact Hub Phnom Penh និង Bridge for Billions នៅក្នុងប្រទេសកម្ពុជា!

ផ្តល់ការណែនាំគម្រោងអាជីវកម្មក្នុងស្រុកដែលធ្វើការលើការអភិរក្ស និងស្ដារព្រៃឈើក្នុងស្រុក។

ម្មវិធីអាជីវកម្ម SAFE Initiative គឺជាកម្មវិធីមួយដែលឧបត្ថម្ភដោយសេវាព្រៃឈើកូរ៉េ (KFS) និងអនុវត្តដោយកម្មវិធីបរិស្ថានរបស់ អង្គការសហប្រជាជាតិ (UNEP) Bridge for Billions និង Impact Hub Phnom Penh។

ស្វែងយល់ពីកម្មវិធី

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) សេវាព្រៃឈើកូរ៉េ (KFS) និង Bridge for Billions បានចូលរួមសហការគ្នាដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីគាំទ្រទៅដល់គម្រោងអាជីវកម្មចំនួន 100 នៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ។

គោលដៅនៃកម្មវិធីនេះគឺដើម្បីជួយទៅដល់គម្រោងអាជីវកម្មក្នុងស្រុកដើម្បីធ្វើការភ្ជាប់ទំនាក់ទំនង បង្កើតជារចនាសម្ព័ន្ធ និងពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីអាចរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងការការពារព្រៃឈើ។

យើងកំពុងស្វែងរកអ្នកជំនាញដែលមានបទពិសោធន៍ដូចអ្នក ដើម្បីជួយពួកយើងក្នុងការបង្កើតផលប៉ះពាល់វិជ្ជមានយ៉ាងសំខាន់តាមរយៈការចែករំលែកចំណេះដឹងរបស់អ្នកជាមួយសហគ្រិននៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកបទពិសោធន៍ធ្វើការស្ម័គ្រចិត្ត កម្មវិធីនេះគឺពិតជាសមសម្រាប់អ្នកខ្លាំងណាស់!

ចង់ស្វែងយល់បន្ថែមពីគម្រោងមួយនេះ?

ចូលរួមកម្មវិធីចែករំលែកព័ត៌មានបន្ថែមរបស់ពួកយើង ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ស្វែងយល់ពីរបៀបដាក់ពាក្យ និងសំណួរចម្លើយ។

why participate?

ធ្វើឱ្យមានផលប៉ះពាល់បែបវិជ្ជមាន

គាំទ្រទៅដល់គម្រោងដែលស្ថិតនៅក្នុងដំណាក់កាលដំបូង ដែលកំពុងធ្វើការឆ្ពោះទៅរកការស្តារព្រៃឈើឡើងវិញ និងឆ្ពោះទៅកាន់និរន្តរភាពក្នុងតំបន់។

ជាផ្នែកមួយនៃសហគមន៍ និងបណ្តាញរបស់យើង។

ចូលរួមជាមួយក្រុមអ្នកជំនាញនៅក្នុងតំបន់ និងតភ្ជាប់បណ្តាញជាមួយអ្នកណែនាំ នៅក្នុងប្រទេស និងតំបន់។ ចូលរួមក្នុងកម្មវិធីបង្កើតបណ្តាញនិងទំនាក់ទំនងជាមួយអ្នកជំនាញផ្សេងទៀត សហគ្រិន អ្នកជំនាញក្នុងវិស័យ និងដៃគូកម្មវិធី។

វិវត្តន៍ភាពសម្រាប់អ្នកចូលរួម។

ភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនដែលនៅពីក្រោយគម្រោងដែលអ្នកចូលចិត្តនិងចាប់អារម្មណ៍។ កម្មវិធីរបស់យើងរួមបញ្ចូលគ្នានូវមាតិកាអនឡាញ ជាមួយនឹងវគ្គណែនាំប្រចាំសប្តាហ៍រវាងអ្នក និងបុគ្គលដែលអ្នកធ្វើការណែនាំដើម្បីបង្កើតទៅក្រុមហ៊ុនដែលទទួលបានជោគជ័យ។ ក្នុងនាមជាអ្នកណែនាំ អ្នកនឹងទទួលបានរចនាសម្ព័ន្ធច្បាស់លាស់ ការត្រួតពិនិត្យជាប្រចាំ និងការចូលរួមប្រើប្រាស់វិធីសាស្រ្តអាជីវកម្មរបស់ Bridge for Billions។

ស្វែងយល់បន្ថែមអំពីវិធីសាស្រ្តដោយចុចនៅទីនេះ

បង្កើនជំនាញណែនាំ និងភាពជាអ្នកដឹកនាំរបស់អ្នក តាមរយះការធ្វើ

អភិវឌ្ឍជំនាញរបស់អ្នកដើម្បីក្លាយជាអ្នកណែនាំដ៏អស្ចារ្យ៖ តាមរយះបទពិសោធន៍របស់អ្នកណែនាំពីមុន បានរាយការណ៍ថាពួកគេបានទទួលបានការបង្កើនជំនាញស្តាប់ ជំនាញភាពជាអ្នកដឹកនាំ ជំនាញបង្វឹក ជំនាញគិតពិចារណា ក៏ដូចជាជំនាញអាជីវកម្មផងដែរ។

ទទួលបានវិញ្ញាបនបត្រ

នៅពេលបញ្ចប់ការបង្ហាត់បង្រៀនរយៈពេល 6 ខែ អ្នកនឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញទាំងអស់ដែលអ្នកបានសិក្សា និងបង្កើតបានជាផលប៉ះពាល់វិជ្ជមានសំខាន់ៗកន្លងមក។

គ្រប់ពេលវេលា និងទីកន្លែង

កម្មវិធីរបស់យើងអាចប្រើប្រាស់បាន 100% លើអ៊ីនធឺណិតសម្រាប់អ្នកណែនាំ។ អាចធ្វើការសហការគ្នាពីគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈវេទិកាអនឡាញរបស់យើង។ គ្មានឧបសគ្គ ដែនកំណត់ ឬលេស៖ គ្រាន់តែភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត។

ក្លាយជាអ្នកណែនាំប្រសិនបើអ្នក៖

ដាក់ស្នើរពេាក្យចូលរួមរបស់អ្នកអោយបានមុន

ថ្ងៃ
ម៉ោង
នាទី

ថ្ងៃផុតកំណត់៖ ថ្ងៃទី13 ខែមិនា ឆ្នាំ2024

កាលវិភាគ

02
02

សេចក្តីជូនដំណឹងអំពីបេក្ខជនដែលត្រូវបានជ្រើសរើស៖

សប្តាហ៍ទីបួននៃខែមីនា (គិតចាប់ពីថ្ងៃទី25)

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងជាផ្លូវការ

03
03

សហគ្រិន និងអ្នកណែនាំ៖

សប្តាហ៍ទីបួននៃខែមីនា (គិតចាប់ពីថ្ងៃទី25)

យើងនឹងផ្តល់វគ្គសន្ទនាគ្នារួមមួយដើម្បីពន្យល់លម្អិតអំពីដំណាក់កាលនៃកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗ ហើយស្គាល់គ្នាទៅវិញទៅមក

04
04

ការផ្គូផ្គងអ្នកណែនាំ និងសហគ្រិន៖

ដើមខែមេសា

អ្នកចូលរួមនឹងជ្រើសរើសពីអ្នកណែនាំដែលមានសក្តានុពលដែលពួកគេចង់ធ្វើការជាមួយ ហើយកំណត់ពេលសម្ភាសន៍ទៅវិញទៅមក ដើម្បីផ្គូផ្គងជាមួយអ្នកណែនាំសម្រាប់កម្មវិធី!

តើអ្នកមានសំណួរ ត្រូវការជំនួយ ឬចង់ស្វែងយល់ព័ត៌មានបន្ថែម?

គ្មានបញ្ហាទេ យើងនៅទីនេះដើម្បីជួយអ្នក។.

Martin Jacobo

ប្រធានគម្រោងប្រចាំ Bridge for Billions

Chambora Sek

ប្រធានគម្រោងប្រចាំ Impact Hub Phnom Penh